20-05-2022, 08:27 AM
ខ្លាឃ្លោកគឺជាប្រភេទល្បែង ទស្សន៍ទាយមួយប្រភេទសម្រាប់បង្កើន ភាពរីករាយនិង កាត់បន្ថយ ភាពតានតឹង។ ល្បែងកំសាន្តមួយប្រភេទនេះ ជាល្បែងដែលប្រជាជនខ្មែររបស់យើង លេងកំសាន្តតាំងពី យូលុងណាស់មកហើយ ល្បែងមួយនេះគេច្រើន ឃើញមានការលេងកម្សាន្ត នៅតាមកម្មវិធីបុណ្យផ្សេងៗ នៅតាមវត្ត និង តាមភូមិនានា។
ល្បែងខ្លាឃ្លោកនេះគឺ មានការពេញនិយមខ្លាំងបំផុត សម្រាប់ជាការកម្សាន្តអារម្មណ៏ សប្បាយរីករាយ នៅពេលដែលមាន កម្មវិធីបុណ្យផ្សេងៗ ដោយសារតែល្បែងប្រភេទនេះ មានភាពងាយស្រួលក្នុង ការលេងព្រោះមានរូបភាពបង្ហាញ និងមានយុត្តិធម៍ដូច ហ្គេមចូកកើអនឡាញ ។
វាគឺជាប្រភេទល្បែងទស្សន៍ទាយទៅលើរូបភាព មិនមែនជាលេខ ដូចគ្រាប់ឡុកឡាក់នោះទេ។ នៅក្នុងហ្គេមនេះ នឹងមានឧបករណ៍ដែលមាន រាងដូចជាគ្រាប់ឡុកឡាក់ ប៉ុន្តែវាមានទំហំធំជាង គ្រាប់ឡុកឡាក់ធម្មតាបន្តិច ល្បែងមួយប្រភេទនេះ វាមានគ្រាប់ចំនួន 3 ដែលគ្រាប់នីមួយៗ របស់វាមាន 6 មុខ ដែលបែងចែកជា រូបសត្វផ្សេងៗគ្នាដូចជា៖ សត្វខ្លា សត្វមាន់ សត្វត្រី សត្វក្ដាម សត្វបង្កង និង ផ្លែឃ្លោក។
តើអ្នកទាំងអស់គ្នា ធ្លាប់បានដឹងនិង ធ្លាប់បានលេងនូវល្បែងមួយប្រភេទនេះដែរឬទ? ប្រាកដណាស់អ្នកដែលមិនធ្លាប់បានដឹង បានលឺ និងមិនធ្លាប់បានលេងនូវ ល្បែងមួយប្រភេទនេះ គឺមានតិចណាស់ ដោយសារតែវាជាល្បែង ដែលប្រជាជនខ្មែរយើងនិយមចូលចិត្តលេងកំសាន្ត បន្ទាប់ពីសំរាកពីការធ្វើស្រែចំការ ហើយល្បែងមួយប្រភេទនេះភាគច្រើនគេលេងនៅតាម ពិធីបុណ្យនានាដូចជាបុណ្យចូលឆ្នាំ បុណ្យកឋិន បុណ្យភូមិ និងនៅក្នុងពិធីបុណ្យប្រពៃណីផ្សេងៗទៀត។ ហើយខាងក្រោមនេះជារបៀបលេងរបស់វា៖
អ្នកលេងត្រូវដាក់ប្រាក់ភ្នាល់ក្នុងប្រអប់រូបភាពមួយណាក៏បានក្នុងចំណោមរូបភាពទាំង៦ ដែលមានដូចជា សត្វខ្លា សត្វមាន់ សត្វត្រី សត្វក្ដាម សត្វបង្កង និងផ្លែឃ្លោក ឬក៏អ្នកលេងអាចធ្វើការភ្នាល់ចំនួនពីររូប បីរូប បួនរូប ប្រាំរូប ឬក៏ភ្នាល់ទាំងប្រាំមួយរូបក៏បាន។ បន្ទាប់ពីអ្នកលេងធ្វើការភ្នាល់រួចរាល់ហើយ មេក៏ចាប់ផ្ដើមក្រឡុកគ្រាប់ឡុកឡាក់ដែលដាក់នៅចានមួយដែលគ្រប់ជិត។ អ្នកលេងក៏ចាប់ផ្ដើមធ្វើការភ្នាល់បន្ទាប់ពីមេធ្វើការក្រឡុកគ្រាប់ឡុកឡាក់រួច។
លទ្ធផលហ្គេមនិងត្រូវបានស៊ីសង់បន្ទាប់ពីគម្របត្រូវបានបើក។ ក្នុងការចេញលទ្ធផលម្តងគឺមាន 3 រូបនិងត្រូវឈ្នះ ដោយមេជាអ្នកទទួលក្នុងការស៊ីសងនិងជាអ្នកចេញលទ្ធផលដោយការក្រឡុក។ ក្នុងរូបភាពមួយអាចចេញលទ្ធផលបានចាប់ពី មួយទៅដល់បី។ បើរូបភាពមួចេញលទ្ធផលដូចជា ឃ្លោក 2 រឺ ឃ្លោក 3 ហើយចំទៅនឹងការភ្នាល់របស់លោកអ្នកនេះអ្នកនិងឈ្នះការភ្នាល់ដោយ គុណទៅតាមចំនួនដែលចេញលទ្ធផល។
ខ្លាឃ្លោក